ដើម្បីសម្រេចគោលដៅនៃការរៀបចំកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិបានរៀបចំយុទ្ធសាស្ត្រទីផ្សារ និងកំណត់អំពីគោលការណ៍ផ្នែកលក់ដែលធ្វើយ៉ាង ណាឲ្យប្រជាជនងាកមកចាប់អារម្មណ៍ និងចូលរួមកំសាន្តលេង ក៏ដូចជាគាំទ្រឆ្នោតរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិដែលជាប្រភេទឆ្នោតស្របមួយនៅក្នុប្រទេសកម្ពុជា។ពលរដ្ឋទទួលបានការងារ និងប្រាក់ចំណូលសមរម្យ, ផ្តល់កម្រៃជើងសារ និងភាគរយដល់ភ្នាក់ងារលក់បន្ត, បង់ពន្ធកាតព្វកិច្ចជូនរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ, ផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ខ្ពស់ដល់អតិថិជនលមានទ្ធភាពឈ្នះរង្វាន់មានច្រើន និងកម្រិតនៃការសងរង្វាន់ទ្វេរគុណ ចំណូលមួយផ្នែកគឺផ្តល់ទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីទ្រទ្រង់វិស័យកីឡា។
ក្រុមហ៊ុនឆ្នោតកីឡាជាតិបាននឹងកំពុងចូលរួមចំណែកមួយក្នុងការលុបបំបាត់លំហូរចូល នៃប្រភេទឆ្នោតខុសច្បាប់នានាពីបណ្តាប្រទេសជិតខាង។ ដើម្បីស្របតាមតម្រូវការ និងការកំសាន្ត ក្រុមហ៊ុនបានធ្វើដ៏សំបូរបែប ក៏ដូចជាប្រគួតប្រជែងទីផ្សារជាមួយប្រភេទឆ្នោតខុសច្បាប់ទាំងនោះ និងបង្កើតនូវប្រភេទឆ្នោតជាច្រើនដើម្បីឲ្យប្រជាជនចូលរួមកំសាន្ត និងងាកមកគាំទ្រការផ្សព្វផ្សាយប្រភេទឆ្នោតក្នុងស្រុក។ ក្រុមហ៊ុនឆ្នោតកីឡាជាតិ ធ្វើប្រតិបត្តិការដែលប្រកបដោយសុវត្ថិភាព ទំនុកចិត្តដល់អតិថិជន បួករួមទាំងការអភិវឌ្ឍដែលប្រកបដោយចីរភាព ការគ្រប់គ្រងដែលប្រកបដោយស្តង់ដារ និង ផ្តល់សេវាកម្មដែលប្រកបដោយសុច្ចរិតទៀងត្រង់។ ជាក់ស្តែង ក្រុមហ៊ុនតែងតែផ្ដល់នូវរង្វាន់ពិត ប្រាកដដល់អាតិថិជន បូករួមទាំងកម្រិតនៃការសងគឺមានកម្រិតខ្ពស់បើធៀបទៅនឹងឆ្នោតដែល ខុសច្បាប់។
ឯកសារច្បាប់របស់យើង
អតិថិជន